Ticker

6/ព័ត៌មានជាតិ/ticker-posts

ធុញទ្រាន់នឹងស្បែកមុខស្រអាប់ ជ្រាវជ្រួញ និងមានមុនមែនទេ?

មានបងប្អូនជាច្រើនបានចំណាយលុយទៅលើផលិតផលគីមីដើម្បីយកមកថែរក្សាក៏ដូចជាព្យាបាលផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភនោះគឺប្រសិនបើផលិតផលទាំងនោះផលិតត្រូវស្តង់ដារនិងឆ្លងកាត់ការពិនិត្យត្រឹមត្រូវគឺជារឿងល្អណាស់ ប៉ុន្តែចុះបើសិនជាមិនទេនោះ? ច្បាស់ណាស់ថាស្បែកមុខរបស់យើងច្បាស់ជាជួបនឹងបញ្ហាធំ។
ឥលូវនេះដើម្បីជៀសវៀសបញ្ជាទាំងនោះ ព្រមទាំងអាចសន្សំប្រាក់បានបន្ថែមទៀត នោះគឺខាងយើងនឹងលើកយករូមមន្តធ្វើម៉ាសបិទមុខមួយដែលធានាថាមិនចំណាយលុយច្រើន ហើយលោកអ្នកអាចទទួលបានផ្ទៃមុខថ្មីស្រឡាបន្ទាប់ពីអនុវត្តន៍រួច។
+អ្វីដែលត្រូវការ
-ស៊ុតមាន់ឬទា ១គ្រាប់ (យកតែពណ៌ស)
-ក្រូចឆ្មារ ១ផ្លែ
-ទឹកឃ្មុំ ១ស្លាបព្រាបាយ
+របៀបធ្វើនិងអនុវត្តន៍៖
-លាយស៊ុតពណ៌សជាមួយនឹងទឹកឃ្មុំ រួចច្របាច់ក្រូចឆ្មារដាក់ បន្ទាប់មកកូរឲ្យសព្វ។
-យកវាទៅលាបបាតលើផ្ទៃមុខ ទុកប្រមាណជា ១០នាទី សឹមលាងសម្អាតចេញជាការស្រេច។

Post a Comment

0 Comments