Ticker

6/ព័ត៌មានជាតិ/ticker-posts

តំណាងរដ្ឋមន្ត្រីព័ត៌មាន នាំគ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូនពលរដ្ឋ៨គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកមេមត់

ការចុះចែកអំណោយនេះ ដឹកនាំដោយ លោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ, លោក ទន់ សារ៉ាត់ រដ្ឋលេខាធិការក្រសួង រួមទាំងប្រតិភូក្រសួង រួមមានលោក កៅ អុីមរ៉ន អនុរដ្ឋលេខាធិការ លោក អ៊ុន សម័យ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ លោក ច័ន្ទ វិវឌ្ឍន៍ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ លោក ស ស៊ីណា ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអាជ្ញាធរ មូលដ្ឋាន។
ក្នុងឱកាសសំណេះសំណាល លោក លី វ៉ាន់ហុង បានសម្តែងនូវការសោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ លោក ខៀវ កាញារីទ្ធ និងលោកស្រីជូនចំពោះប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ដោយក្តីអាណិតអាសូរបំផុត។
លោក លី វ៉ាន់ហុង ក៏បានផ្តាំផ្ញើបន្ថែមទៀត ដល់ពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះ ការបម្រែបម្រួលអាកាសធាតុ ត្រូវថែរក្សាសុខភាពខ្លួន មើលថែកូនតូចៗឲ្យបានល្អ ពិសេសរក្សាអនាម័យជាប់ជានិច្ច រក្សាគម្លាតពីគ្នា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ជំងឺកូវីដ១៩។
ចំពោះអំណោយនាំយកទៅចែកជូនពលរដ្ឋរងគ្រោះទាំង៨គ្រួសារ គឺក្នុងមួយគ្រួសារទទួលបានជាគ្រឿងឧបភោគ បរិភោគ រួមមានអង្ករ ៥០គីឡូក្រាម, ត្រីខ១យួរ, ទឹកត្រី១យួរ, មី១កេស និងថវិកាចំនួន៥០ម៉ឺនរៀល សម្រាប់០៥គ្រួសារ រងការខូចខាតធ្ងន់ធ្ងរ និងថវិកា ២៥ម៉ឺនរៀល សម្រាប់ ០៣គ្រួសារ រងការខូចខាតតិចតួច ក៏ដូចជាផ្តល់ថវិកាជូនយុវជន ស.ស.យ.ក និង CMYA ចំនួន ៦០មុឺនរៀល ផងដែរ៕

Post a Comment

0 Comments