Ticker

6/ព័ត៌មានជាតិ/ticker-posts

ធានាថាស្បែកមុខឡើងសខ្ចី និងរលោងដោយរូបមន្តនេះ

ច្បាស់ណាស់ថាគ្រប់គ្នាតែងតែចាត់ទុកបញ្ហាស្បែកមុខគឺជារឿងសំខាន់បំផុត ដោយសារតែមុខគឺជាផ្នែកមួយនៃការប្រាស្រ័យទាក់ទង ប្រើធ្វើការងារ និងបន្ថែមការជឿជាក់ដល់យើងក្នុងការធ្វើកិច្ចការអ្វីមួយ។
តើនៅលើលោកនេះមានមនុស្សប៉ុន្មាននាក់ដែលមិនចង់បានស្បែកមុខស្អាតនោះ?
ខ្ញុំហ៊ាននិយាយបានថា គ្មាននោះទេ ព្រោះមនុស្សគ្រប់គ្នាសុទ្ធតែដឹងពីអត្ថប្រយោជន៍អំពីការមានផ្ទៃមុខស្អាត។ ប៉ុន្តែមិនមែនបានន័យថាមានផ្ទៃមុខស្អាតសុទ្ធតែអាចធ្វើអ្វីៗបានទាំងអស់នោះទេ ការពិតគឺជាផ្នែកមួយតែប៉ុណ្ណោះ។
ថ្ងៃនេះខាងយើងខ្ញុំនឹងលើកយករូបមន្តដ៏អស្ចារ្យមួយដែលអាចប្រែមុខលោកអ្នកអោយស្រស់ស្អាតបានដោយមិនចាំបាច់ចំណាយប្រាក់ច្រើនក្នុងទិញផលិតផលថ្លៃយកមកបំប៉ន់ស្បែកមុខ។
+វត្ថុដែលត្រូវការ
-ស៊ុតទា ១គ្រាប់(យកតែផ្នែកពណ៌សតែប៉ុណ្ណោះ)
-ក្រូចឆ្មាឬក្រូចសោច ១ចំណិត
-ទឹកឃ្មុំ ១ស្លាបព្រា
+របៀបធ្វើនិងអនុវត្តន៍
-លោកអ្នកគ្រាន់តែក្រឡុកស៊ុតលាយជាមួយទឹកឃ្មុំ ហើយច្របាច់ក្រូចមួយចំណិតចូល បន្ទាប់មកយកវាមកធ្វើម៉ាស់បិទមុខ។
-ទុកប្រមាណជា ១០ទៅ១៥នាទី ចាំលាងសម្អាតចេញជាការស្រេច។
ធ្វើបែបនេះពីរទៅបីដងក្នុងមួយសប្ដាហ៍នឹងឃើញលទ្ធផលជាក់ជាពុំខានឡើយ។

Post a Comment

0 Comments