ចំពោះសុខភាពនារីរឿងមានរោលក្លៀកនិងក្លិនគឺជាបញ្ហាធំដែលយើងមិនអាចមើលរំលងបាន។ មានមនុស្សជាច្រើនជាពិសេសសុភាពនារីតែម្ដង ពួកយើងតែងតែស្វែងរកមធ្យោបាយសឹងតែគ្រប់វិធីដើម្បីកំចាត់បញ្ហាក្លៀក។ ហើយដោយសារតែបច្ចុប្បន្ននេះបច្ចេកវិទ្យាទំនើបទើបមានការបង្កើតនូវផលិតផលជាច្រើនសម្រាប់ការពារ ព្យាបាល និងបន្ថែមសម្រស់ដល់មនុស្សគ្រប់រូប ដូច្នេះហើយទើបមានមនុស្សមួយចំនួនបានជាវនូវផលិតផលទាំងនោះ ប៉ុន្តែអ្វីដែលសំខាន់វាជារឿងងាយៗតែយើងបែរជាត្រូវចំណាយលុយមិនតិចទៅលើវា នេះហើយជាហេតុផលក្នុងការសរសេរនូវអត្ថបទមួយនេះដើម្បីប្រាប់ពីវិធីងាយៗដល់លោកអ្នកក្នុងការដោះស្រាយបញ្ហាក្លៀក ហើយថែមទាំងមិនចាំបាច់ចំណាយប្រាក់ច្រើន។
+អ្វីដែលត្រូវការ
-ថ្នាំដុសធ្មេញ ១ស្លាបព្រាបាយ
-ផ្លែប៉េងប៉ោះ ១ផ្លែ
+វិធីធ្វើនិងអនុវត្តន៍
-ច្របាច់យកទឹកប៉េងប៉ោះបន្តិចល្មមនឹងមួយស្លាបព្រា រួចចាក់ថ្នាំដុសធ្មេញមួយស្លាបបាយចូលគ្នា ហើយច្របល់វាឲ្យសព្វ រួចចាំយកទៅលាបលើស្បែកក្លៀកលោកអោយសព្វទុកចោលពី ១០ទៅ១៥នាទី សឹមយកកំណាត់ស្អាតឬក្រដាសជូតមាត់ជូតវាចេញជាការស្រេច។
0 Comments