Ticker

6/ព័ត៌មានជាតិ/ticker-posts

៤​ យ៉ាងមនុស្សស្រីគួរលះបង់ចេញ​ ដើម្បី​សេចក្ដីសុខ​ខ្លួន​ឯង

រឿង​សេចក្ដី​សុខ​គ្មាន​អ្នក​ណា​ដែល​ថា​មិន​ចង់​បាន​នោះ​ទេ តែ​ពេល​ខ្លះ​មក​ពី​ខ្លួន​អ្នក​ទេ​ដែល​មិន​ចេះ​ស្វែង​រក​វា​មក​ដាក់​ខ្លួន។ រឿង​ខ្លះ​អ្នក​ដឹង​ហើយ​ថា​ខុស ថា​មិន​ល្អ​តែ​អ្នក​នៅ​តែ​ស្ពាយ​វា​ជាប់​ខ្លួន​មិន​ព្រម​លះបង់ចេញ។ បើ​សិន​ជា​អ្នក​ចង់​រក​សេចក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​មែន អ្នក​គួរ​តែ​បោះចោល​នូវ​រឿង​ទាំង​នេះ៖

១. មនុស្សប្រុសខុស
បើដឹងថានៅជាមួយគេមិនស្រនុកចិត្តហើយ ក៏មិនគួរ​បន្តទាំង​ដឹង​ថា​ខ្លួនឯង​កំពុង​នៅជាមួយ​មនុស្ស​oខុសដែរ។ លះបង់មនុស្សប្រុស​ខុស​គឺ​ជា​រឿង​ត្រឹម​ត្រូវ​បំផុត​ដែល​មនុស្ស​ស្រី​ត្រូវ​ធ្វើ។
២. ការ​គិតច្រើន​គ្មានបាន​ការ
មនុស្ស​ស្រី​ភាគ​ច្រើន​ទៅ​ហើយ​ដែល​គិត​នោះ​គិត ជូនកាល​រឿង​តិចតួច​សោះ​បែរ​ជា​យក​ទៅ​គិត​រហូត​ដល់​រឿង​ធំ ហើយ​ដេក​ពិបាក​ចិត្ត​តែ​ឯង។ រឿង​ខ្លះ​គួរ​កុំ​យក​វា​មក​ដាក់​ក្នុង​ចិត្ត​អី ព្រោះ​នាំ​តែ​រឿង​មិន​សប្បាយ​ចិត្ត​ដល់​ខ្លួន​តែ​ប៉ុណ្ណោះ។


៣. និយាយដើម​គេ
ជា​រឿង​មួយ​ដែល​ពិបាក​នឹង​ចៀស តែ​បើ​អាច​ក៏​ត្រូវ​កាត់បន្ថយ​ឲ្យ​បាន​ដែរ ព្រោះ​គ្មាន​ចំណេញ​អី​ក្រៅ​ពី​នាំ​ភាព​ក្ដៅ​ក្រហាយ​ ច្រណែន​ឈ្នានីស​គ្នា​ទេ។ យក​ពេល​ហ្នឹង​ទៅ​ធ្វើ​អី​ផ្សេង​គឺ​ល្អ​ជាង​ឆ្ងាយ​ណាស់។ យក​ខួរ​ក្បាល​គិត​រឿង​ល្អៗ​វិញ ទើប​មាន​សុភមង្គល និង​មាន​អាយុវែង។
៤. រង់ចាំ​ចាយ​លុយ​ប្ដី
ព្យាយាម​រក​ប្ដី​អ្នកមាន​ដោយ​គិត​ថា​នឹង​យោង​ខ្លួន​ឲ្យ​បាន​រស់​ស្រួល​ដោយ​មិន​បាច់​ធ្វើ​អី។ ចូរ​ខំ​រក​លុយ​ដោយ​កម្លាំង​ញើស​ឈាម​អ្នក នោះ​ទើប​មាន​តម្លៃ ហើយ​ក៏​មិន​បាច់​នៅ​ក្រោម​គំនាប​របស់​មនុស្ស​ប្រុស៕


អត្ថបទ៖ ផេង ផលធិតា

Post a Comment

0 Comments