Ticker

6/ព័ត៌មានជាតិ/ticker-posts

BREAKING: ឥណ្ឌាបំបែកកំណត់ត្រាថ្មី ដោយមានអ្នកឆ្លង COVID-19 «លើស ១០,០០០នាក់ក្នុងពេលតែ១ថ្ងៃ»

តួលេខខាងលើនេះ គឺខ្ពស់បំផុតពុំធ្លាប់មាននោះឡើយទាំងករណីឆ្លង និងករណីស្លាប់ថ្មីៗប្រចាំថ្ងៃនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។ ពោលនេះជាលើកទី១ ហើយដែលឥណ្ឌាបានរាយការណ៍ករណីឆ្លងថ្មីៗលើស ១០,០០០ករណី ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។
បើបូកបន្ថែមលើតួលេខខាងលើ វាធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌា កើនដល់ ២៩៧,៥៣៥ករណី ក្នុងនោះអ្នកជំងឺ ៨,៤៩៨នាក់បានស្លាប់ និង ១៤១,១៩៥នាក់ទៀតបានជាសះស្បើយឡើងវិញ។ ប្រការនេះវាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ១៤១,៨៤២នាក់។
គួរបញ្ជាក់ថា នៅចំពោះមុខវិបត្តិសកលមួយនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការ បិទទ្វារប្រទេសតាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 ហើយការបន្តបិទនៅតំណាក់កាលទី ៥ ទើបតែត្រូវបានប្រកាសកាលពីថ្ងៃទី០១ ខែមិថុនា។ ទោះជាបែបនេះក្តី ស្ថានការណ៍ COVID-19 នៅក្នុងប្រទេស ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី ២ លើលោកមួយនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និងកាន់តែកើនឡើងថែមទៀត៕

Post a Comment

0 Comments