តារាសម្តែងរូបស្រស់ វ៉ាន់ វល័ក្ខ បានធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិក្នុងសិល្បៈបើកភ្នែកធំៗ ពេលនាងបង្ហាញសមាជិកថ្មីគ្រាក់ៗ ដែលមានដូចជា រថយន្តទំនើប និង ផ្ទះវីឡា កាលពីមួយរយៈមុន ហើយឆាប់ៗនេះស្រីស្អាតរូបនេះ ក៏ត្រៀម នឹងបោះទុនបង្កើតមុខរបរថ្មីបន្ថែម ពីលើការងារសិល្បៈនាពេលបច្ចុប្បន្ន ផងដែរ ។ មិនមែនជាតារាល្បីជួរមុខក៏ពិតមែន តែតារាសម្តែងនិយមលេងស្ទីលសិចស៊ី វ៉ាន់ វល័ក្ខ បានប្រើជីវិតរស់នៅយ៉ាងហាយសូរមិនធម្មតាឡើយ។ ជាក់ស្តែងថ្មីៗនេះ នាងទើបបង្ហាញផ្ទះវីឡា ធំស្កឹមស្កៃ ដែលនាងបានទិញក្នុងតម្លៃប្រមាណជា ៤០ ម៉ឺនដុល្លារ និងរថយន្តទំនើបម៉ាកឡិចស៊ីស ៥៧០ មួយគ្រឿងដែលមានតម្លៃ ២៣ ម៉ឺនដុល្លារទៀត។ ក្នុងនោះ មិនទាន់ទាំងបានប៉ុន្មានផង ក៏មានការព្រលយថា ឆាប់ៗខាងមុខនេះ…
0 Comments